Actor's avatar

PICH MUONG

Sep 15, 2020

ការប្រកួតប្រជែងគណិតវិទ្យា MOSC(Mathematics Outstanding Student Cambodia)

Oct 20, 2020·Dec 30, 2020
0

អំពីក្រុមការងារនិងគោលបំណង

ចំពោះគម្រោងមួយនេះ ក្រុមការងារមានសមាជិក៣រូប(នារី២រូប បុរស១រូប) ដែលជាសិស្សរៀនថ្នាក់ទី១២ ដែលមានគោលបំណងចង់ឲមានការប្រកួតប្រជែងសិស្សពូកែផ្នែកគណិតវិទ្យាឲកាន់តែទូលំទូលាយ ព្រោះយើងដឹងហើយថាការប្រឡងសិស្សពូកែផ្នែកគណិតវិទ្យាសព្វថ្ងៃមានតែថ្នាក់ទី៩ និងទី១២ ប៉ុណ្ណោះ ។ដោយហេតុនេះហើយទើបយើងមើលឃើញថា​ គ្រប់ថ្នាក់ទាំងអស់ចាប់ពីថ្នាក់ទី៧ដល់ទី១២ គួរតែបើកឲមានការប្រកួតប្រជែងនេះគ្រប់កម្រិតថ្នាក់ ដើម្បីឲសិស្សកាន់តែយល់ដឹង ស្រាវជ្រាវ និងមានសកម្មខ្លាំងល់ផ្នែកគណិតវិទ្យានេះហើយព្រមទាំងដេីម្បីត្រៀមលក្ខណៈសម្រាប់ការប្រឡងសិស្សពូកែថ្នាកើទី៩និង១២ដែលជាកម្មវិធីរបស់ក្រសួងយុវជននិងកីឡា។ម្យ៉ាងវិញទៀតមូលហេតុដែលក្រុមយើងចង់បង្កើតកម្មវិធីនេះដោយសារពួកយើងមានបទពិសោធន៍ប្រកួតប្រជែងផ្នែកគណិតវិទ្យាទាំងថ្នាក់ជាតិនិង កាប្រកួតគណិតវិទ្យា Olympiad ដូច្នេះយើងគិតថាសិស្សគួរតែប្រឹងប្រែងពីថ្នាក់ទី៧មក  ហើយដេីម្បីឲសិស្សមានការស្រាវជ្រាវផ្នែកគណិតវិទ្យាកាន់តែខ្លាំង គឺមានតែកម្មវិធីប្រកួតប្រជែងនេះ ដែលជំរុញឲសិស្សប្រឹងប្រែងដេីម្បីចូលរួមប្រកួតប្រជែង។

ដំណើរការរៀបចំកម្មវិធី

កម្មវិធីនេះនឹងប្រព្រឹត្តទៅដូចខាងក្រោម

  • ថ្ងៃទី២០ តុលា ឆ្នាំ២០២០ បើកឲមានការដាក់ពាក្យចូលរួម
  • ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០ បិទការដាក់ពាក្យចូលរួម
  • ថ្ងៃទី ២៨​  វិច្ឆិកា  ឆ្នាំ២០២០ ណែនាំបេក្ខជនអំពីរបៀបប្រឡងតាម online តាមរយៈTelegram
  • ថ្ងៃទី០១ ធ្នូ ឆ្នាំ២០២០ ដំណើរការប្រឡង
  • ថ្ងៃទី ២០ ធ្នូ ឆ្នាំ២០២០ ការប្រកាសជ័យលាភី
  • ថ្ងៃទី២៨ ធ្នូ ឆ្នាំ ២០២០ ការប្រគល់វិញ្ញាប័ណ្ណបត្រនិងប្រាក់រង្វាន់ដល់ម្ចាស់ជ័យលាភី​​​​    ​   ​       ​     ​                                  លក្ខខណ្ឌចូលរួម
  • ជាសិស្សថ្នាក់ទី៧ដល់ទី១២ ដែលរៀននៅសាលារដ្ឋនិងឯកជន
  • ការប្រកួតប្រជែងតាមOnline                                                                                                                                      ជ័យលាភី                                                                                                                                                                   ​អ្នកដែលមានពិន្ទុខ្ពស់៣រូប តាមកម្រិតថ្នាក់នីមួយៗពីថ្នាក់ទី៧ដល់ទី១២(មួយកម្រិតជ្រើសរើសចំនួន៣រូប)នឹងត្រូវបានជ្រើសរើស             
  • ជ័យលាភីលេខ១  ទទួលបានវិញ្ញាប័ណ្ណប័ត្រ និងទឹកប្រាក់ចំនួន ១២០ ០០០រៀល
  • ជ័យលាភីលេខ២  ទទួលបានវិញ្ញាប័ណ្ណប័ត្រ និងទឹកប្រាក់ចំនួន ៨០ ០០០រៀល
  • ជ័យលាភីលេខ៣  ទទួលបានវិញ្ញាប័ណ្ណប័ត្រ និងទឹកប្រាក់ចំនួន ៤០ ០០០រៀល                                                            សរុបជ័យលាភីចំនួន ១៥រូប ពីថ្នាក់ទី៧ដល់ទី១២                                                                                              ​​        ​  គម្រោងនៅពេលអនាគត 
  •   គម្រោងមួយនេះនឹងកាន់តែអភិវឌ្ឃនិងអាចមានរាល់ឆ្នាំប្រសិនបើយើងមានលទ្ធភាព                                                                                       


Share:

0 Comment

Please Login or Register to comment on this page.